
មុខវិជ្ជា មូលដ្ឋានគ្រឹះគណនេយ្យទូទៅ មានរយៈពេលបណ្តុះបណ្តាលចំនួន ២១ម៉ោង ជាមុខវិជ្ជាដែលផ្តល់ចំណេះដឹងដល់សិក្ខាកាមជាមូលដ្ឋានទៅលើបរិបទនៃការងារគណនេយ្យទូទៅ ដែលមុខវិជ្ជានេះជាមែកធាងមួយក្នុងចំណោមមុខវិជ្ជាផ្សេងៗទៀតនៃកិច្ចការគណនេយ្យ ពាក់ព័ន្ធនឹងកិច្ចដំណើរការនៃ ការកត់ត្រា ការសរុបព័ត៌មាន និង ការរាយការណ៍ នូវប្រតិបត្តិការសេដ្ឋកិច្ចដែលទទួលបានពីលទ្ធផលនៃប្រតិបត្តិការសេដ្ឋកិច្ចទាំងនោះក្នុងរយៈពេលកំណត់មួយ ។
ប្រតិបត្តិការទាំងនេះ នឹងត្រូវបានសរុបដើម្បីយកទៅរៀបចំជារបាយការណ៍ហិរញ្ញវត្ថុ រួមមាន ដូចជា របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (តារាងតុល្យការ) របាយការណ៍ប្រាក់ចំណេញ ខាត និង របាយការណ៍លំហូរសាច់ប្រាក់ ជាដើម។ អាជីពការងារដែលពាក់ព័ន្ធនឹង មុខវិជ្ជា មូលដ្ឋានគ្រឹះគណនេយ្យទូទៅ គឺមាននៅតាមទាំង វិស័យសាធារណៈ និង វិស័យឯកជន។
មុខវិជ្ជា មូលដ្ឋានគ្រឹះគណនេយ្យទូទៅ មានគោលបំណងផ្តល់ជូនសិក្ខាកាម នូវចំណេះដឹងលើទិដ្ឋភាពរួមស្តីពីមូលដ្ឋានគណនេយ្យទូទៅពាក់ព័ន្ធទៅនឹង៖
Ø ការប្រមូលឯកសារយោង សម្រាប់គាំទ្រដល់កិច្ចបញ្ជិកាគណនេយ្យ
Ø ការវិភាគប្រតិបត្តិសេដ្ឋកិច្ចទៅលើសមីការគណនេយ្យ
Ø ការបង្ហាញពីសមតុល្យគណនីៈ ឥណពន្ធ ឥណទាន ឥណាយិក ឥណទាយី
Ø ការកត់ត្រាចូលទិន្នានុប្បវត្តិទូទៅ
Ø ការស្រង់ចូលគណនីសៀវភៅធំ
Ø ការរៀបចំតារាងតុល្យភាពគណនី
Ø ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
Ø ការកែកំហុសគណនេយ្យ
- Teacher: Teacher 1 Test
- Teacher: Teacher 2 Test
- Teacher: Teacher 3 Test